ភ្នំពេញស្ព័តក្លឹប
ជាក្លឹបកីឡាដ៏ធំ និង ឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងនៅទីក្រុងភ្នំពេញ។ ភំ្នពេញស្ព័តក្លឹបបំរើជួនអតិថិជននូវសេវាកម្មជាច្រើនដូចជា៖
- កាយសម្ព័ន្ធដែលមានឧបករណ៍ហាត់ប្រាណទំនើបនិងច្រើនប្រភេទ
- អាងហែលទឹកពីរធំប្រកបដោយអនាម័យ មួយសំរាប់ក្មេង និង មួយសំរាប់អ្នកពេញវ័យ
- ម៉ាស្សាខ្លួន ម៉ាស្សាប្រេង និងបាតជើងដោយបុគ្គលិកចំណានៗ និងមានបទពិសោទយូរឆ្នាំ
- ស្ទីម សោណា ទឹកក្តៅនិងទឹកត្រជាក់ ពីរដាច់ដោយឡែកសំរាប់បុរស និងនារី និងប្រកបដោយផាសុខភាព
- សេវាវាយប៉េងប៉ុងលើតុ
- រាំតាមចង្វាក់ភ្លេង និង មានគ្រូបង្ហាត់រាំដែលមានបទពិសោធន៍យូរឆ្នំា
- មានភោជនីដ្ឋាន ម្ហូបខ្មែរ ចិន អឺរុបដែលមានរសជាតិឆ្ងាញ់និងតំលៃសមរម្យ
លើសពីនេះទៅទៀតភ្នំពេញស្ព័តក្លឹបមានទីធ្លាធំទូលាយខ្យល់បរិសុទ្ធល្អ និង ងាយស្រួលចតឡានម៉ូតូ មានសុវត្ថិភាព បុគ្គលិករួសរាយរាក់ទាក់ អាចប្រើប្រាស់អ៊ីនធើណេតដោយមិនគិតថ្លៃ ជាពិសេសគឺលោកអ្នកអាចចូលលេងកំសាន្ត និង ចូលហាត់ប្រាណ ជាភ្ញៀវ រឺសមាជិក ក្នុងតំលៃថោកសមរម្យ។
កីឡាកាយសម្ពន្ធ័
ធ្វើអោយរាង្គកាយមាំមួន សង្ហា និង ជំនួយដល់បេះដូងអោយឈាមរត់បានល្អ ប្រាជ្ញាវៀងវៃ ជួយថែរក្សាសម្រស់អោយក្មេងជាងវ័យ សាច់ស្អាតធ្វើអោយមនុស្សមានការលូតកំពស់យ៉ាងរហស័។
កីឡាហែលទឹក
ធ្វើអោយរាង្គកាយរឹងមាំ រូបរាងស្រឡូន សំរួលសសៃឈាម ផ្លូវដង្ហើម ជំនួយដល់សួត និង បេះដូង ព្រមទាំងជួយកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ និងជាពិសេសជួយសម្រក់ទំងន់។
ស្ទីមសោណា
ជំនួយដល់ខួរឆ្អឹង បំបាត់ជាតិខ្លាញ់ក្នុងខ្លួន បំបាត់ជាតិពុល បំបាត់ការធុញថប់ក្នុងអារម្មណ៍ ជួនសំរួលសសៃឈាមអោយរត់បានល្អ ជួយកាត់បន្ថយជំងឺមហារីក ពង្រឹងផ្លូវដង្ហើម បង្កើនមេតាប៉ូលិសក្នុងរាង្គកាយ បង្កើនសមត្ថិភាពក្នុងការប្រមូលអារម្មណ៍ ធ្វើអោយសំរានលក់ស្រួល ជួយថែរក្សាសម្រស់អោយនៅគង់វង្ស និង ជួយសម្រក់ទម្ងន់។